ផ្លែទុរេនស្រស់របស់កម្ពុជានាំចេញផ្លែទុរេនស្រស់ជិត ១ពាន់តោនទៅកាន់ទីផ្សារប្រទេសចិន
ផ្លែទុរេនស្រស់របស់កម្ពុជាប្រមាណជិត ១ពាន់តោន បាននាំចេញទៅប្រទេសទីផ្សារចិនជាផ្លូវការហើយ ខណៈក្រុមហ៊ុននាំចេញកំពុងមមាញឹកប្រមូលទិញពីកសិករ ដើម្បីនាំចេញជាបន្តបន្ទាប់ទៀត។ នេះបើយោងតាមការបញ្ជាក់របស់លោក រឿន រតនា លេខាប្រតិបត្តិនៃសមាគមទុរេនកម្ពុជា។
លោកបញ្ជាក់ថា ផ្លែទុរេនស្រស់របស់កម្ពុជាចំនួន ៥០ទូកុងតឺន័រ
ដែលបរិមាណ ៩០០តោន ត្រូវបាននាំចេញទៅទីផ្សារចិន តាមរយៈក្រុមហ៊ុនចំនួន២
តាមច្រកវៀតណាម និងឡាវ។ ទុរេនដែលនាំចេញទៅចិន ប្រមូលទិញពីកសិករនៅខេត្តកំពង់ចាម
និងត្បូងឃ្មុំ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនមួយចំនួន កំពុងតែប្រមូលទិញទុរេនពីកសិករ
យកមកវេចខ្ចប់ ដើម្បីនាំចេញជាបន្តបន្ទាប់ទៅកាន់ទីផ្សារចិនបន្ថែមទៀត។
តម្លៃដែលក្រុមហ៊ុនបានប្រមូលទិញពីកសិករប្រមាណ ១២០០០រៀល ឬប្រមាណ ៣ដុល្លារ
ក្នុងមួយគីឡូក្រាម។
យោងតាមទិន្នន័យរបស់មន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា បច្ចុប្បន្នផ្ទៃដីដាំទុរេននៅក្នុងប្រទេសកម្ពុជា មានទំហំសរុប ១៦ ១៩៣ ហិកតា ក្នុងនោះផ្ទៃដីដាំទុរេន ក្នុងខេត្តកំពង់ចាម មានចំនួន ១ ៨៤៩ ហិកតា៕






