ព្រែកជីកហ្វូណនចំណុចរបត់ថ្មីនៃអចលនទ្រព្យខេត្តតាកែវ
ខេត្តតាកែវ៖ ខណៈដែលវិស័យអចលនទ្រព្យនៅរាជធានីភ្នំពេញ និងតំបន់ជុំវិញកំពុងឈានចូលដំណាក់ កាលនៃការ ធ្វើឱ្យមាន លំនឹងតម្លៃ ក្រសែ ភ្នែក វិនិយោគិន មួយចំនួនកំពុងងាកមករកទីតាំងយុទ្ធសាស្ត្រថ្មីមួយដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ដែលនោះគឺតំបន់ភាគខាងត្បូងនៃខេត្តតាកែវ។ ការសិក្សាថ្មីមួយបានបង្ហាញថា សក្ដានុពលនៅទីនេះមិនមែនស្ថិតនៅត្រង់តម្លៃដីទាប តែមួយមុខ នោះទេ ប៉ុន្តែត្រូវបាន ជំរុញដោយកត្តាទីតាំងភូមិសាស្ត្រដែលតភ្ជាប់ទៅនឹងច្រករបៀងពាណិជ្ជកម្មអន្តរជាតិ ជាពិសេស គឺគម្រោងព្រែកជីកហ្វូណន។
![]() |
| ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ |
តើគម្រោង ព្រែកជីកហ្វូណន និង ទីតាំងភូមិសាស្ត្រ ជិតច្រកព្រំដែន វៀតណាម ជំរុញសក្ដានុពលវិនិយោគអចលនទ្រព្យនៅក្នុងតំបន់នេះយ៉ាងដូចម្តេច?
![]() |
| ផែនទីគម្រោងព្រែកជីកហ្វូណនតេជោ |
ហេតុអ្វីបានជាព្រែកជជាហ្វូណន "ជះឥទ្ធិពលលើវិស័យអចលនទ្រព្យនៅខេត្តតាកែវ"?
អ្នកជំនាញភូមិសាស្ត្រសេដ្ឋកិច្ចបានគូសបញ្ជាក់ថា ព្រែកជីកហ្វូណននឹងធ្វើឱ្យខេត្តតាកែវ ជាពិសេសតំបន់ភាគខាងត្បូង ក្លាយពី "កន្លែងដាច់ស្រយាល" ទៅជា "ចំណុចប្រសព្វនៃការដឹកជញ្ជូនតាមផ្លូវទឹក"។ នេះមិនមែនគ្រាន់តែជាផ្លូវទឹកធម្មតាទេ ប៉ុន្តែជាសរសៃឈាមសេដ្ឋកិច្ចថ្មីដែលតភ្ជាប់ដោយផ្ទាល់ពី ប្រព័ន្ធទន្លេបាសាក់ កាត់តាមតាកែវ ទៅកាន់សមុទ្រកម្ពុជា ។ ការធ្វើពាណិជ្ជកម្មអន្តរជាតិ និងការដឹកជញ្ជូនទំនិញធុនធ្ងន់តាមផ្លូវទឹក នឹងមានតម្លៃថោកជាង និងលឿនជាងមុន។
ជាលទ្ធផល ដីដែលធ្លាប់ត្រឹមតែជាដីស្រែចម្ការ កំពុងត្រូវបានមើលឃើញថាជា "ដីមាស" សម្រាប់ការសាងសង់កំពង់ផែទឹកសាប ឃ្លាំងស្តុកទំនិញយុទ្ធសាស្ត្រ រោងចក្រកែច្នៃនាំចេញ និងមជ្ឈមណ្ឌលឡូជីស្ទីក (Logistics Hub)។ ការសិក្សាបញ្ជាក់ឱ្យឃើញថា កំណើនតម្លៃអចលនទ្រព្យមិនមែនមកពីការប៉ាន់ស្មានសុទ្ធសាធនោះទេ ប៉ុន្តែជាតម្រូវការពិតប្រាកដដែលកើតចេញពីការរំពឹងទុកនៃការកើនឡើងនៃចរាចរណ៍ដឹកទំនិញ។![]() |
| រូបតំណាង |
ថ្លឹងថ្លែងពីសក្តានុពល និងហានិភ័យ មុននឹងសម្រេចចិត្តវិនិយោគ
ទោះបីជាសម្មតិកម្មមានភាពវិជ្ជមានក៏ដោយ ការសិក្សាក៏កំពុងពិនិត្យយ៉ាងម៉ត់ចត់ទៅលើសុពលភាព នៃសម្មតិកម្មសូន្យ ដែលចោទសួរថា តើការរំពឹងទុក នេះជាក់ស្ដែងហើយឬនៅ? ប្រសិនបើសម្មតិកម្មនេះត្រូវបានបញ្ជាក់ (ពោលគឺគម្រោងហ្វូណនមិនទាន់ជះឥទ្ធិពល) នោះអ្នកវិនិយោគដែលទិញដីក្នុងតម្លៃថ្លៃនាពេលនេះ អាចប្រឈមនឹងការជាប់គាំងដើមទុន ប្រសិនបើគម្រោងព្រែកជីកត្រូវបានពន្យារពេល ឬដំណើរការមិនបានដូចការគ្រោងទុក។
សរុបមក តំបន់ភាគខាងត្បូងខេត្តតាកែវកំពុងឈរនៅចំណុចកណ្ដាលនៃកម្លាំងសេដ្ឋកិច្ចមួយ ដោយមានព្រែកជីកហ្វូណនជាចំណុចកណ្ដាលនៃការសម្រេចចិត្តរបស់អ្នកវិនិយោគ។ ការសិក្សានេះជាគន្លឹះដ៏សំខាន់ ដើម្បីឆ្លើយថា តើឱកាសវិនិយោគនៅទីនេាះគឺជា "អនាគតដែលកំពុងកើតឡើង" ឬគ្រាន់តែជារឿងដែលត្រូវរង់ចាំការវាយតម្លៃជាក់ស្តែងពីឥទ្ធិពលនៃគម្រោងអភិវឌ្ឍន៍ពិតប្រាកដ។



