៧ គំនិតរកស៊ីទុនតូច ចំណេញច្រើនឆ្នាំ២០២៦
ស្ថានភាពសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៦ នេះមិនសូវល្អមនុស្សគ្រប់គ្នាចាប់ផ្តើមកាត់បន្ថយការចំណាយការរកស៊ីប្រឈមនិងការខ្វះអតិថិជន ហើយអំឡុងពេលនេះអាជីវកម្មជាច្រើនកំពុងត្រូវបានបិទទ្វារ នឹងត្រៀមបិទទ្វារជាបន្តបន្ទាប់។ ទោះយ៉ាងណាក៏មានអាជីវកម្មមួយចំនួននៅដំណើរការទៅមុខបាន ហើយអាចចាប់ផ្តើមមុខរបទាំងនេះជាមួយដើមទុនតិចជាង ៥០០ ដុល្លា។ ប្រសិនបើអ្នកកំពុងស្វែងរកឱកាសបង្កើតអាជីវកម្មផ្ទាល់ខ្លួន ខាងក្រោមនេះជា ៧ គំនិតរកស៊ីដើមទុនតូច ចំណាយទុនតិច តែអាចបង្កើតប្រាក់ចំណេញបានខ្ពស់ និងអាចចាប់ផ្ដើមបានភ្លាមៗ៖
១. អាជីវកម្មលក់ អនឡាញ (E-Commerce)

២. មុខរបរលក់កាហ្វេ ឬភេសជ្ជៈតាមផ្លូវ (Beverage Business)

សព្វថ្ងៃនេះការហ្វេរបានក្លាយទៅជាភេជ្ជពេញនិយមសម្រាប់មនុស្សជាទូទៅ។ ជំនួសអោយការចំណាយដើមទុនរាប់ម៉ឺនដុល្លាក្នុងការ បើកហាងធំៗ អ្នកអាចបើកហាងកាហ្វេរតូចមួយនៅមុខផ្ទះប្រសិនបើអ្នកមានដើមទុន ១០០០ ដុល្លាអាចទិញតូបកាហ្វេរចល័ត ដើម្បីទទួលបានទំនុកចិត្តពីអតិថិជន និងអាចលក់បានតម្លៃខ្ពស់ តែបើអ្នកមិនចង់ចំណាយដើមទុនច្រើនទេអាចទិញ ទូរកញ្ចក់មួយតម្លៃ ប្រហែល
៥០ ទៅ ១០០ ដុល្លា អ្នកអាចលក់ទាំងភេសជ្ជះផង និងលក់ការហ្វេរផងជាមួយគ្នា។ ការលក់បែបនេះធ្វើអោយអ្នកងាយស្រួលបត់បែនអាជីវកម្ម ហើយអតិថិជនក៏មិនបាច់ចំណាយពេលច្រើនដើម្បីទិញកាហ្វេរតាមហាងធំៗ ព្រោះមានអ្នកអាចផ្តល់កាហ្វេរដែលមានរស់ជាតិគ្រប់គ្រាន់សម្រាប់ពួកគាត់។
៣. សេវាកម្មដឹកជញ្ជូន (Personal Delivery)

បច្ចុប្បន្នអ្នកលក់ទំនិញតាម online ត្រូវការជាចាំបាច់អ្នកដឹកទំនិញផ្ទាល់ខ្លួន ដែលមានភាពទាន់ចិត្តនិងបត់បែន។ តាមពិតមុខរបរនេះមិនមែនជាមុខរបរធម្មតាទេ ប្រសិនបើអ្នកអាចមប្លែងវាអោយទៅជាសេវាកម្មដឹកជញ្ជូនដែលមានភាពទូលំទូលាយបាន ព្រោះវិស័យដឹកជញ្ជូនគឺជាតម្រូវការចាំបាច់។
ទោះយ៉ាងណាយើងមានត្រឹម ម៉ូតូ១គ្រឿង និងទូរសព្ទ័មួយអាចចាប់ផ្តើមអាជីវកម្មនេះបានភ្លាម។
តួរយ៉ាងដូចជាក្រុមហ៊ុនដឹកជញ្ជូនលំដាប់ថ្នាក់ពិភពលោក UPS បានចាប់ផ្តើមដំបូងមាន ត្រឹមតែកង់ ១តែប៉ុណ្ណោះសម្រាប់ដឹកជញ្ជូនទំនិញ។ ហើយអ្នកអាចរៀនពី CEO ក្រុមហ៊ុន UPS បាន។
៤. ការបង្កើតមាតិកាវីដេអូ (Content Creator )
៥. សេវាកម្មរៀបចំកម្មវិធី ឬដេគ័រខ្នាតតូច (Event Planner/Deco)
ប្រសិនបើអ្នកមានជំនាញខាងដេគ័រ កម្មវិធីតូចៗតាមផ្ទះ យើងសូមណែនាំអោយមានគ្មា ២ទៅ៣ នាក់ហើយមានសម្ភារៈ មួយចំនួនដូចជា ក្រាណាត់ ឈើនាវតូចៗ និងឧបរណ៍បាញ់គ្រប់កិបក្រណាត់ អ្នកអាចចាប់ផ្តើមអាជីវកម្មនេះបានភ្លាម ជាពិសេសនៅខែ បុណ្យទាន កម្មវិធីអាពាហ៍ ពិពាហរណ៍ ខួបកំណើត ជាដើម។ លោកអ្នកចំណាយដើមទុនតិច តែអាចគិតថ្លៃមួយកម្មវិធី ១០០ ទៅ ៣០០ ដុល្លា ឬបើកម្មវិធីធំ អាចហក់ដល់ពី ៥០០ ទៅ ១០០០ ដុល្លាទៀតផង។ ហើយមុខរបរនេះគឺផ្តើមចេញពីជំនាញដែលយើងមានតែម្តង ។
៦. មុខរបរបោកអ៊ុត (Laundry Service)
មុខរបបោកអ៊ុតគឺជាតម្រូវការចាំបាច់រាល់ថ្ងៃសម្រាប់មនុស្ស។ អ្នកអាចផ្តោតលើការបោកអ៊ុតខោអាវថ្លៃៗ ព្រោះបើអ្នកធ្វើបាននោះអ្នកនឹងក្លាយទៅជាមនុស្សចាំបាច់ដែលអតិថិជននិងត្រឡប់មករកអ្នកម្តងទៀត ហើយអតិថិជនដែលបោកអ៊ុតទូទៅ នឹងរត់មករកអ្នកដោយឯកឯង ។ អ្នកអាចចាប់ផ្ដើមអាជីវកម្មនេះបានដោយមិនបាច់មានហាងធំដុំទេ គឺគ្រាន់តែប្រើប្រាស់ម៉ាស៊ីនបោកខោអាវដែលមានស្រាប់នៅផ្ទះ និងសម្ភារៈសម្អាតមួយចំនួន រួចបង្កើតជាកញ្ចប់សេវាកម្មសម្អាតតាមផ្ទះ ឬសេវាទទួលដឹកជញ្ជូនខោអាវបោកអ៊ុតដល់ទីកន្លែង។ មុខរបរនេះចំណាយទុនតិចបំផុត តែអាចរកចំណូលបានរាល់ថ្ងៃពីម៉ូយប្រចាំ។៧. សេវាកម្មបង្កើតមាតិកា និងរៀបចំទំព័រអនឡាញ (Page Setup & Content)
សព្វថ្ងៃនេះ ម្ចាស់អាជីវកម្មជាច្រើនមិនសូវមានពេលក្នុងការបង្ហោះរូបភាព វីដេអូ ឬរៀបចំទំព័រហ្វេសប៊ុក និង TikTok របស់ពួកគេឡើយ។ ប្រសិនបើអ្នកមានចំណេះដឹងខាងថតរូប កាត់តវីដេអូខ្លីៗ ឬឌីហ្សាញរូបភាពត្រឹមត្រូវតាមទូរស័ព្ទ អ្នកអាចបង្កើតសេវាកម្មទទួលគ្រប់គ្រង Page និងផលិតមាតិកាប្រចាំខែឱ្យពួកគេបាន។ មុខរបរនេះមិនទាមទារដើមទុនជាទឹកប្រាក់ឡើយ គឺប្រើប្រាស់តែជំនាញ និងទូរស័ព្ទដៃដែលអ្នកមានស្រាប់ប៉ុណ្ណោះ។
